ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម ពីសំណាក់គណៈបេសកកម្ម នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃ ប្រទេសជប៉ុន(JICA) ដែលដឹកនាំដោយលោក TAKEHARA Masayoshi

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម ពីសំណាក់គណៈបេសកកម្ម...

 

កាលពីព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម ពីសំណាក់គណៈបេសកកម្ម នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃ ប្រទេសជប៉ុន(JICA) ដែលដឹកនាំដោយលោក TAKEHARA Masayoshi ប្រធានក្រុមផ្នែកច្បាប់និងយុត្តិធម៌ នៃ ទីស្នាក់ការកណ្តាលJICAប្រទេសជប៉ុន។ អញ្ជើញចូលរួមក្នុងឱកាសនោះផងដែរមាន អគ្គលេខាធិការរង នៃគណៈមេធាវី ប្រធាននាយកដ្ឋានពាក់ព័ន្ធ និងលោក-លោកស្រីមេធាវីដែលជាសមាសភាពនៃគណៈកម្មការ កិច្ចការ រដ្ឋប្បវេណី។
ភាគី JICA បានជម្រាបជូន ឯកឧត្តមប្រធាន ពីគោលបំណងនៃដំណើរ បេសកកម្ម នៅកម្ពុជា នាពេល នេះ ពីគម្រោងដែលបានសហការអនុវត្តកន្លងមកនៅកម្ពុជា និងជាពិសេសអំពីកិច្ច សហប្រតិបត្តិ ការ រវាងទីភ្នាក់ងារ JICA និងគណៈមេធាវីកន្លងមក។ ជាការឆ្លើយតប ឯកឧត្តមប្រធាន បានសម្តែងនូវ អំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងទីភ្នាក់ងារ JICA និងកម្ពុជា សមិទ្ធិផលការងារនៃ គណៈកម្មការ កិច្ចការ រដ្ឋប្បវេណីនៃគណៈមេធាវី ទំនាក់ទំនងជាផ្លែផ្កានៃសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) ក្នុងការ រៀបចំសិក្ខា សាលាអន្តរជាតិអនឡាញរួមគ្នា ស្តីពីសិទ្ធិទទួលបានយុត្តិធម៌ និងបានបញ្ជាក់ពីការអនុវត្ត គោលនយោបាយ ជំនួយផ្នែកច្បាប់(Legal Aid) ដោយទទួលបានជំនួយឧបត្ថម្ភជាថវិកា ពី រាជរដ្ឋាភិបាល កម្ពុជា តាមរយៈ ក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងការងារបណ្តុះបណ្តាលនិងបង្កើន សមត្ថភាព មេធាវី នៅ កម្ពុជា។
ឯកឧត្តមប្រធាន ក៏បានចែករំលែកបទពិសោធន៍ នៃការចូលរួមអនុវត្តបទប្បញ្ញត្តិនៃ ក្រមរដ្ឋប្បណី និង ក្រមនីតិវិធីរដ្ឋប្បវេណី និងបទប្បញ្ញត្តិនៃលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ព្រមទាំងបាន លើកពី បញ្ហា ប្រឈម មួយចំនួនដែលមេធាវីយើងជួបប្រទះផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

1

2

3

3

5

6

7

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top