ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឲ្យលោក Ravy Uong មន្រ្តីជាន់ខ្ពស់នៃគម្រោងគំនិតផ្តួចផ្តើមនីតិរដ្ឋ(Rule of Law Initiative) ប្រចំាតំបន់អាស៊ី
កាលពីរសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឲ្យលោក Ravy Uong មន្រ្តីជាន់ខ្ពស់នៃគម្រោងគំនិតផ្តួចផ្តើមនីតិរដ្ឋ(Rule of Law Initiative) ប្រចំាតំបន់អាស៊ីនៃ គណៈមេធាវីអាមេរិកកាំង(AMERICAN BAR ASSOCIAITON)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
កាលពីរសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឲ្យលោក Ravy Uong មន្រ្តីជាន់ខ្ពស់នៃគម្រោងគំនិតផ្តួចផ្តើមនីតិរដ្ឋ(Rule of Law Initiative) ប្រចំាតំបន់អាស៊ីនៃ គណៈមេធាវីអាមេរិកកាំង(AMERICAN BAR ASSOCIAITON)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ចូលរួមជាមួយឯកឧត្តមប្រធាននាឳកាសនោះដែរ មានអគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយក- ដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋាននៃ គណៈមេធាវី។ ក្នុងកិច្ចពិភាក្សានេះ លោក Ravy Uong បានជម្រាបជូនឯកឧត្តមប្រធាន ពីសកម្មភាពការងារនៃABA នៅក្នុងតំបន់អាស៊ី សកម្មភាពនៃការចែករំលែកចំណេះដឹងពីច្បាប់ នៅតាមសាកលវិទ្យាល័យមួយចំនួននៃប្រទេស កម្ពុជាក្នុងរយៈពេលកន្លងមក និងទំនាក់ទំនងជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ តាមការលើក ឡើងនេះ នឹងអាចមានដំណើរទស្សនកិច្ចការងារពីមន្រ្តីជាន់ខ្ពស់ផ្សេងទៀតនៃ ABA មកកាន់គណៈមេធាវីកម្ពុជា នាពេលខាងមុខ។ ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ ឯកឧត្តមប្រធានបានលើកពីសកម្មភាព និងកិច្ចសហប្រតិបត្តិនានា នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាយើង ជាមួយបណ្តាគណៈមេធាវី ឬសហព័ន្ធគណៈមេធាវី ក្នុង តំបន់និងអន្តរជាតិ លើកអំពីកម្មវិធីជំនួយផ្នែកច្បាប់របស់គណៈមេធាវី ក្នុងការផ្តល់សេវាពិគ្រោះយោបល់ និង ការពារក្តីជូនជនក្រីក្រ ជនងាយរងគ្រោះ ស្រ្តីនិងកុមារ ។ ក្នុងនោះ ក៏មានការពិភាក្សាអំពីការបង្កើនសមត្ថភាព មេធាវីនិងការផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី ដោយពិនិត្យពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីយើង និង ABA លើកម្មវិធីសិក្ខាសាលារួមគ្នា ការផ្លាស់ប្តូរទស្សនៈកិច្ចសិក្សា និងការចែករំលែកបទពិសោធន៍ជាដើម។