ឯកឧត្តម លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណ:មេធាវី​ អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ​

នារសៀលថ្ងៃអង្គារ​ ១៥កេីត​ ខែកត្តិក​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​២៥៦៦...

ឯកឧត្តម លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណ:មេធាវី​ អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ​ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា​ "ព្រះបរមរតនកោដ្ឋ" ក្នុងពិធីខួបអនុស្សាវរីយ៍លេីកទី៦៩​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា​ និងទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ​ ឆ្នាំ២០២២


នារសៀលថ្ងៃអង្គារ​ ១៥កេីត​ ខែកត្តិក​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​២៥៦៦​ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណ:មេធាវី អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ​ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា "ព្រះបរមរតនកោដ្ឋ" ក្នុងពិធីខួបអនុស្សាវរីយ៍លេីកទី៦៩​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា​ និងទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ​ ឆ្នាំ២០២២។ តាងនាមថ្នាក់ដឹកនាំគណ:មេធាវី​ សមាជិក-សមាជិកាក្រុមប្រឹក្សា​គណ:មេធាវី​ សមាជិក-សមាជិកាគណ:មេធាវី និងបុគ្គលិកទាំងអស់នៃគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងចងចាំជានិច្ចនូវឧបការគុណយុទ្ធជន​ និងបុព្វបុរសដែលបានពលីជីវិតដេីម្បីជាតិ​និងប្រជារាស្រ្ត​ និងចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧដ្តុង្គឧត្តម​ នៃព្រះករុណា​ "ព្រះបរមរតនកោដ្ឋ​"។ នេះជាលេីកទី១​ របស់គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា​ និងទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ​ ។ គួររំលឹកដែរថា ដេីម្បីលេីកកម្ពស់មុខមាត់របស់គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ និងវិជ្ជាជីវ:មេធាវី​ ឯកឧត្តម​ លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវី​ បានស្នេីសុំគណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ​ ទទួលស្គាល់គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ជាស្ថាប័នដែលមានតំណាងចូលរួមគ្រប់ពិធីបុណ្យជាតិនិងអន្តរជាតិ។ បន្ទាប់ពីឯកឧត្តមប្រធានគណ:មេធាវី​ បានខិតខំប្រឹងប្រែងជួបពិភាក្សាជាមួយ​ គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ​ បានទទួលយកគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ជាស្ថាប័នដែលមានតំណាងចូលរួមគ្រប់ពិធីបុណ្យជាតិនិងអន្តរជាតិ​ និងបានអញ្ជេីញតំណាងគណ:មេធាវីចូលរួមគ្រប់ពិធីបុណ្យផងដែរ​។ រហូតមកដល់ពេលនេះ​ គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានចូលរួមកម្មវិធី​ តបតាមការអញ្ជេីញរបស់គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ​ បានចំនួន​ ៤លេីក។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 313900243 8763978720340699 4049740647940060193 n

C2 314718989 8763976883674216 6247278750564366456 n

C3314408916 8763975807007657 2897523540107266034 n

C4 314579159 8763977400340831 5485241546429165873 n

C5313022072 8763976283674276 6103173932913664553 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top