ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៣ឆ្នាំ របស់លោកមេធាវី ម៉ន កែវស៊ីវិន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តព្រះវិហារ
នាល្ងាច ថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៣ឆ្នាំ របស់លោកមេធាវី ម៉ន កែវស៊ីវិន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តព្រះវិហារ
នាល្ងាច ថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៣ឆ្នាំ របស់លោកមេធាវី ម៉ន កែវស៊ីវិន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តព្រះវិហារ។
លោកមេធាវី ម៉ន កែវស៊ីវិន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកមេធាវី ម៉ន កែវស៊ីវិន បានថ្លែងថា នេះជាគម្រោងដ៏ល្អថ្លៃថ្លាមួយដែលមិនធ្លាប់មានពីមុនមក ហេីយនេះក៏ជាការធ្វេីខួបកំណេីតលេីកទី១ របស់លោក និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា JOIN!