ឯកឧត្តម សាំង វណ្ណៈ ប្រធានស្តីទីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញដឹកនាំប្រតិភូគណ:មេធាវី ទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពឧបាសក ចាន់ រិទ្ធ ត្រូវជាឪពុកបង្កើតរបស់លោកមេធាវី ចាន់ ឆាយ
នារសៀលថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម សាំង វណ្ណៈ ប្រធានស្តីទីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញដឹកនាំប្រតិភូគណ:មេធាវី ទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពឧបាសក ចាន់ រិទ្ធ ត្រូវជាឪពុកបង្កើតរបស់លោកមេធាវី ចាន់ ឆាយ
នារសៀលថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សាំង វណ្ណៈ ប្រធានស្តីទីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញដឹកនាំប្រតិភូគណ:មេធាវី ទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពឧបាសក ចាន់ រិទ្ធ ត្រូវជាឪពុកបង្កើតរបស់លោកមេធាវី ចាន់ ឆាយ។
ឯកឧត្តមប្រធានគណៈមេធាវី មានការសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងថាឧបាសក ចាន់ រិទ្ធ ត្រូវជាឪពុកបង្កើតរបស់លោកមេធាវី ចាន់ ឆាយ បានទទួលមរណភាព នៅថ្ងៃ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៥:០០នាទីព្រឹក ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនោះក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យសពឧបាសក ចាន់ រិទ្ធ ត្រូវជាឪពុកបង្កើតរបស់លោកមេធាវី ចាន់ ឆាយ ប្រារព្ធនៅផ្ទះលេខ ៥១ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា JOIN!