លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមការងារសុខុមាលភាព មេធាវី អញ្ជេីញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី វ៉ាន់ បូរ៉ាត អត្តលេខ ២៨៩ ត្រូវជាឪពុកបង្កេីតរបស់លោកមេធាវី វ៉ាន់ ច័ន្ទគ្រឹះស្នា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមការងារសុខុមាលភាព មេធាវី អញ្ជេីញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី វ៉ាន់ បូរ៉ាត អត្តលេខ ២៨៩ ត្រូវជាឪពុកបង្កេីតរបស់លោកមេធាវី វ៉ាន់ ច័ន្ទគ្រឹះស្នា
នារសៀលថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងជាសមាជិកក្រុមការងារសុខុមាលភាពមេធាវី ដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជេីញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី វ៉ាន់ បូរ៉ាត អត្តលេខ ២៨៩ ត្រូវជាឪពុកបង្កេីតរបស់លោកមេធាវី វ៉ាន់ ច័ន្ទគ្រឹះស្នា។
ក្នុងឱកាសនោះក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងនាំយកតាវកាលិកមេធាវីទទួលរងទុព្វលភាព ចំនួន ៥.០០០.០០០(ប្រាំលាន)រៀល និងតាវកាលិកមេធាវីទទួលមរណភាព ចំនួន ៤.០០០.០០០(បួនលាន)រៀល ចូលបច្ច័យក្នុងកម្មវិធីបុណ្យដែលប្រារព្ធធ្វើនៅផ្ទះលេខ ៨៣២ ផ្លូវលេខ ៨៧BT ក្រុម៤ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា JOIN!