ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកមេធាវី អាំង អេងថុង ដែលជាអតីតប្រធានគណ:មេធាវីអាណត្តិទី៣ និងទី៤

នារសៀល ថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅខណ្ឌសែនសុខ ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៣ឆ្នាំ របស់លោកមេធាវី អាំង អេងថុង ដែលជាអតីតប្រធានគណ:មេធាវីអាណត្តិទី៣ និងទី៤។ លោកមេធាវី អាំង អេងថុង មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!