ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់លោកមេធាវី ផាត់ ពៅស៊ាង ដែលជាសមាជិកគណ:មេធាវី
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់លោកមេធាវី ផាត់ ពៅស៊ាង ដែលជាសមាជិកគណ:មេធាវី
នារសៀល ថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧១ឆ្នាំ របស់លោកមេធាវី ផាត់ ពៅស៊ាង ដែលជាសមាជិកគណ:មេធាវី។ លោកមេធាវី ផាត់ ពៅស៊ាង មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំងដែលគណ:មេធាវីបានរៀបចំពិធីខួបកំណេីតជូន។ លោក មេធាវី ផាត់ ពៅស៊ាង បានថ្លែងថា នេះជាការបង្ហាញសាមគ្គីភាព ផ្ទៃក្នុងរបស់មេធាវី និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។