ឯកឧត្តម លី ច័ន្ទតុលា បានអញ្ជេីញចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងកម្មវិធីសិក្ខាសាលាអាស៊ាន-សហភាពអឺរ៉ុបទី២ ស្តីពី "ក្របខណ្ឌគតិយុត្តិ និងបទពិសោធន៍របស់ប្រទេសបារាំង ពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម
នាព្រឹកថ្ងៃសុក្រ ១កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងកម្មវិធីសិក្ខាសាលាអាស៊ាន-សហភាពអឺរ៉ុបទី២ ស្តីពី "ក្របខណ្ឌគតិយុត្តិ និងបទពិសោធន៍របស់ប្រទេសបារាំង ពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម និងសន្ធានកម្ម ការផ្សះផ្សាវិវាទដែលមានអានុភាពអាចអនុវត្តបាន"
នាព្រឹកថ្ងៃសុក្រ ១កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីសិក្ខាសាលាអាស៊ាន-សហភាពអឺរ៉ុបទី២ ស្តីពី "ក្របខណ្ឌគតិយុត្តិ និងបទពិសោធន៍របស់ប្រទេសបារាំង ពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម និងសន្ធានកម្ម ការផ្សះផ្សាវិវាទដែលមានអានុភាពអាចអនុវត្តបាន" នៅសហសាល ជាន់ទី២ នៃរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ ជូនសិក្ខាកាមដែលជាសិស្សចៅក្រមជំនាន់ទី១០ សិស្សអាជ្ញាសាលាជំនាន់ទី២ សិស្សសាការីជំនាន់ទី៣ ។ សិក្ខាសាលានេះ រៀបចំឡេីងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដោយមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ សមាគមហង់រី កាពីតង់ រួមជាមួយនឹងវាគ្មិនផ្នែកច្បាប់មកពីប្រទេសបារាំងជាច្រេីនរូបទៀត ដែលចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាន សរុបចំនួន ១៧០រូប។ ជាចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់សិក្ខាកាមទាំងអស់ សូមជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។