ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំក្រុមកីឡាករបាល់ទាត់គណៈមេធាវី ចូលរួមក្នុងពិធីបេីក ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន»
នារសៀលថ្ងៃសៅរ៍ ២កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំក្រុមកីឡាករបាល់ទាត់គណៈមេធាវី ចូលរួមក្នុងពិធីបេីក ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៨ ឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា
នារសៀលថ្ងៃសៅរ៍ ២កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំក្រុមកីឡាករបាល់ទាត់គណៈមេធាវី ចូលរួមក្នុងពិធីបេីក ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៨ ឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលកីឡា The Blue Sports Center។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសគណ:កម្មាធិការកីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការអញ្ជេីញចូលរួមដោយ ឯកឧត្តម សុខ សប្បាយណា ប្រធានគណ:កម្មាធិការកីឡាបាល់ទាត់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម លោកជំទាវ លោក-លោកស្រីតំណាងក្រសួងនិងស្ថាប័ន ប្រតិភូកីឡា គ្រូបង្វឹក អាជ្ញាកណ្តាល និងក្រុមកីឡាការ ផងដែរ។ កម្មវិធីប្រកួតនេះ ក្រោមគំនិតផ្តួចផ្តេីមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណង ដេីម្បីបង្កេីនស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងមន្រ្តីរាជការ នៅតាមក្រសួង និងស្ថាប័ន ជាពិសេសជំរុញ និងបំផុសស្មារតីស្រឡាញ់ ចូលចិត្ត និងលេងកីឡា ដេីម្បីសុខភាព។ *សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ របស់ក្រុមកីឡាករបាល់ទាត់គណៈមេធាវី ដែលបានចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» របស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានរៀបចំបានចំនួន ៧លើករួចមកហើយ។ ការចូលរួមប្រកួតនេះ គឺតាមរយៈការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមប្រធាន ដែលបានស្នើសុំទៅឯកឧត្តម ហ៊ុន ម៉ានី។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!