ឯកឧត្តម លី ច័ន្ទតុលា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើត គម្រប់ ៦៦ឆ្នាំ របស់ឯកឧត្តមប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៦ឆ្នាំ របស់ឯកឧត្តមប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៦ឆ្នាំ របស់ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូន។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងថា នេះជាគម្រោងដ៏ល្អថ្លៃថ្លាមួយដែលមិនធ្លាប់មានពីមុនមក និងគាំទ្រឱ្យមានគម្រោងសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតនេះបន្តមានរហូតដល់អាណត្តិប្រធានក្រោយៗ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!