សកម្មភាពនៃវគ្គបណ្តុះបណ្តាលមេធាវីស្តីពី"ការផ្តល់សេវាផ្លូវច្បាប់បែបកុមារមេត្រី" លើមេរៀនស្តីពី "វិធានការបង្វែរ នីតិវិធីកុមារមេត្រី និងការគ្រប់គ្រងសំណុំរឿងកុមារ" ឧទ្ទេសនាមដោយ លោក លឹម វណ្ណា តំណាងអង្គការ UNICEF
នាថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...
សកម្មភាពនៃវគ្គបណ្តុះបណ្តាលមេធាវីស្តីពី"ការផ្តល់សេវាផ្លូវច្បាប់បែបកុមារមេត្រី" លើមេរៀនស្តីពី "វិធានការបង្វែរ នីតិវិធីកុមារមេត្រី និងការគ្រប់គ្រងសំណុំរឿងកុមារ" ឧទ្ទេសនាមដោយ លោក លឹម វណ្ណា តំណាងអង្គការ UNICEF
នាថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២២ លោក លឹម វណ្ណា តំណាងអង្គការ UNICEF បានបញ្ចប់មេរៀនស្តីពី "វិធានការបង្វែរ នីតិវិធីកុមារមេត្រី និងការគ្រប់គ្រងសំណុំរឿងកុមារ" ជូនសិក្ខាកាមជាមេធាវីនៃវគ្គបណ្តុះបណ្តាលស្តីពី "ការផ្តល់សេវាផ្លូវច្បាប់បែបកុមាមេត្រី" ស្របតាមកម្មវិធីរបស់គណ:មេធាវី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យមេធាវីមានឯកទេសខាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន រួមចំណែកដល់ការពង្រឹងគុណភាពនៃការផ្តល់សេវាយុត្តិធម៌ ពង្រឹង សមត្ថភាពរបស់មេធាវីដែលផ្តល់សេវាផ្លូវច្បាប់ពាក់ព័ន្ធនឹងកុមារដែលជាកម្មវត្ថុនៃសំណុំរឿងព្រហ្មទណ្ឌ។ សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេល ៧២ម៉ោង ប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ តទៅ ។




Facebook
LinkIn
Twitter
RSS
Google+