ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំ ថ្នាក់ដឹកនាំគណ:មេធាវី និងបុគ្គលិកគណ:មេធាវី ទៅបេីកកិច្ចប្រជុំ ប្រចាំឆ្នាំ និងដំណេីរ កំសាន្តនៅខេត្តមណ្ឌលគិរី
កាលពីព្រឹកថ្ងៃចន្ទ ១០កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំថ្នាក់ដឹកនាំគណ:មេធាវី និងបុគ្គលិកគណ:មេធាវី ទៅបេីកកិច្ចប្រជុំ ប្រចាំឆ្នាំ និងដំណេីរកំសាន្តនៅខេត្តមណ្ឌលគិរី
កាលពីព្រឹកថ្ងៃចន្ទ ១០កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំថ្នាក់ដឹកនាំគណ:មេធាវី និងបុគ្គលិកគណ:មេធាវី ទៅបេីកកិច្ចប្រជុំ ប្រចាំឆ្នាំ និងដំណេីរកំសាន្តនៅខេត្តមណ្ឌលគិរី។ ដំណេីរកំសាន្តនេះ មានរយ:ពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ។ ក្រៅពីកិច្ចប្រជុំប្រចាំឆ្នាំ ក៏មានការពិសារអាហារសាមគ្គី ការចាប់រង្វាន់ ការដេីរលេងកំសាន្តព្រៃនៅភូមិជនជាតិដើមភាគតិច(ភូមិពូតាំង) ការជិះម៉ូតូកំសាន្តតាមជេីងភ្នំ ការថតរូបអនុស្សាវរីយ៍នៅលេីភ្នំដោះក្រមុំ និងនៅសមុទ្រឈេីភ្នំបាយឆៅ ព្រមទាំងកម្មវិធីប្រកបដោយអត្ថន័យ និងសប្បាយៗជាច្រេីនទៀតផងដែរ។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បង្កេីតកម្មវិធីនេះឡេីង ក្នុងគោលបំណង ដេីម្បីបង្កេីនស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំនិងបុគ្គលិករបស់គណ:មេធាវី ។ ឯកឧត្តមប្រធាន បានសំណូមពរឱ្យបុគ្គលិកទាំងអស់ខិតខំប្រឹងប្រែង បន្តធ្វេីការងារឱ្យបានឆាប់រហ័សបន្ថែមទៀត ដេីម្បីផលប្រយោជន៍របស់សហភាតាមេធាវី និងដេីម្បីលេីកតម្កេីងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវ:មេធាវី។ *សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំប្រចាំឆ្នាំ និងដំណេីរកំសាន្តរបស់គណ:មេធាវីនេះ ប្រព្រឹត្តទៅដោយជោគជ័យ រីករាយ និងប្រកបដោយភាពស្និទ្ធស្នាល។