ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោកមេធាវី ប៉ែន ប៊ុនរិទ្ធិ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោកមេធាវី ប៉ែន ប៊ុនរិទ្ធិ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ដឹកនាំសមាជិកប្រតិភូ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោកមេធាវី ប៉ែន ប៊ុនរិទ្ធិ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ប៉ែន ប៊ុនរិទ្ធិ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកមេធាវី ប៉ែន ប៊ុនរិទ្ធិ បានថ្លែងថា រូបលោកសូមវាយតម្លៃខ្ពស់ចំពោះកម្មវិធីដ៏មានអត្ថន័យជ្រាលជ្រៅដែលផ្សាភ្ជាប់ភាពជិតស្និទ្ធជាមួយការលេីកទឹកចិត្តដល់មេធាវីវ័យចំណាស់ដូចរូបលោក ហេីយក៏បានបង្ហាញពីស្មារតីសាមគ្គីភាពផ្ទៃក្នុងរបស់មេធាវី។ លោកមេធាវី បន្តទៀតថាកម្មវិធីនេះ ត្រូវតែបន្តរក្សាតទៅ ដេីម្បីក្លាយជាប្រពៃណីល្អប្រសេីរមួយរបស់គ្រួសារមេធាវីយេីង និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី និងសហភាតាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។