សកម្មភាពនៃវគ្គបណ្តុះបណ្តាលមេធាវីស្តីពី"ការផ្តល់សេវាផ្លូវច្បាប់បែបកុមាមេត្រី" លើមេរៀនស្តីពី "បច្ចេកទេសការពារក្តីកុមារ" ឧទ្ទេសនាមដោយ លោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣...
សកម្មភាពនៃវគ្គបណ្តុះបណ្តាលមេធាវីស្តីពី"ការផ្តល់សេវាផ្លូវច្បាប់បែបកុមាមេត្រី" លើមេរៀនស្តីពី "បច្ចេកទេសការពារក្តីកុមារ" ឧទ្ទេសនាមដោយ លោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ លោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី បានបញ្ចប់មេរៀនស្តីពី "បច្ចេកទេសការពារក្តីកុមារ" ជូនសិក្ខាកាមជាមេធាវីនៃវគ្គបណ្តុះបណ្តាលស្តីពី "ការផ្តល់សេវាផ្លូវច្បាប់បែបកុមាមេត្រី" ស្របតាមកម្មវិធីរបស់គណ:មេធាវី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យមេធាវីមានឯកទេសខាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន រួមចំណែកដល់ការពង្រឹងគុណភាពនៃការផ្តល់សេវាយុត្តិធម៌ ពង្រឹងសមត្ថភាពរបស់មេធាវីដែលផ្តល់សេវាផ្លូវច្បាប់ពាក់ព័ន្ធនឹងកុមារដែលជាកម្មវត្ថុនៃសំណុំរឿងព្រហ្មទណ្ឌ។ សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេល ៧២ម៉ោង ប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២មក។