ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «តួនាទីមេធាវីក្នុងដំណើរការដោះស្រាយវិវាទដោយវេទិកាមជ្ឈត្តកម្ម»
នារសៀល ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «តួនាទីមេធាវីក្នុងដំណើរការដោះស្រាយវិវាទដោយវេទិកាមជ្ឈត្តកម្ម»
នារសៀល ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «តួនាទីមេធាវីក្នុងដំណើរការដោះស្រាយវិវាទដោយវេទិកាមជ្ឈត្តកម្ម» ដោយមានការអញ្ជេីញចូលរួមពី កញ្ញាមេធាវី ធីម សុភាព ប្រធានគណៈកម្មការកិច្ចការពាណិជ្ជកម្ម និងលោកមេធាវី ឡុង ប៊ាង អនុប្រធានគណៈកម្មការកិច្ចការពាណិជ្ជកម្ម ជាវាគ្មិនកិត្តិយស ព្រមទាំងមានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៤៥នាក់។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលា និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ជាចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ ដល់វាគ្មិនកិត្តិយស និងសិក្ខាកាមទាំងអស់ សូមជោគជ័យក្នុងការប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!