ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៥រូប
នារសៀល ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៥រូប រួមមាន១.លោកមេធាវី គាំ ឈាន គម្រប់ ៧១ឆ្នាំ ២.លោកមេធាវី សារិន ដេណូរ៉ា គម្រប់ ៦៦ឆ្នាំ ៣.លោកមេធាវី កុយ នាម គម្រប់ ៧០ឆ្នាំ ៤.លោកមេធាវី គង់ ឈុង គម្រប់ ៧៩ឆ្នាំ និង៥.លោកស្រីមេធាវី សុខ យ៉ាន គម្រប់ ៦៦ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀល ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារគណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៥រូប រួមមាន១.លោកមេធាវី គាំ ឈាន គម្រប់ ៧១ឆ្នាំ ២.លោកមេធាវី សារិន ដេណូរ៉ា គម្រប់ ៦៦ឆ្នាំ ៣.លោកមេធាវី កុយ នាម គម្រប់ ៧០ឆ្នាំ ៤.លោកមេធាវី គង់ ឈុង គម្រប់ ៧៩ឆ្នាំ និង៥.លោកស្រីមេធាវី សុខ យ៉ាន គម្រប់៦៦ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោក-លោកស្រីមេធាវីទាំង ៥រូប មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូន។ លើសពីនេះទៀត លោក-លោកស្រីមេធាវី បានថ្លែងនូវការកោតសរសើរដល់ទឹកចិត្តរបស់ឯកឧត្តមប្រធាន និងលោកជំទាវ ដែលគិតគូរដល់មេធាវីដែលមានវ័យចាស់ដូចរូបលោក និងបានកោតសរសើរដល់ការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានផងដែរ។ លោក-លោកស្រីមេធាវី បានគោរពជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!