ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួម ជាគណ:អធិបតី និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ស្តីពីការ ផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពេីហិង្សា និងការអប់រំច្បា

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កេីត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាគណ:អធិបតី និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ស្តីពីការ ផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពេីហិង្សា និងការអប់រំច្បាប់ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្រ្តី


នាព្រឹកថ្ងៃព្រហស្បតិ៍ ១កេីត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមជាគណ:អធិបតី និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ស្តីពីការ ផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពេីហិង្សា និងការអប់រំច្បាប់ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្រ្តី និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមដោយលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្រ្តី ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ប្រធានមន្ទីរកិច្ចការនារី ថ្នាក់ដឹកនាំនៃនាយកដ្ឋានការពារក្តីជូនជនក្រីក្រគណៈមេធាវី ប្រតិភូគណ:មេធាវីប្រចាំរាជធានី -ខេត្ត សាលាឧទ្ធរណ៍តំបន់ សាលាឧទ្ធរណ៍ភ្នំពេញ និងប្រតិភូតុលាការកំពូល។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការថ្លែងអំណរគុណ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្រ្តី និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយគណ:មេធាវី តាមរយ:អនុស្សរណ:នៃការយោគយល់ដែលស្ថាប័នទាំងពីរបានចុះជាមួយគ្នា។ ឯកឧត្តមប្រធាន បានបន្តទៀតថា កិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំ ដ៏មានសារសំខាន់ដេីម្បីបង្ហាញពីសមិទ្ធផលការងារ កំណត់ចំណុចខ្លាំង និងបញ្ហាប្រឈមក្នុងការផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពេីហិង្សាក្នុងឆ្នាំ២០២២ កន្លងមក និងពិភាក្សាស្វែងរកដំណោះស្រាយ ដេីម្បីពង្រីក និងពង្រឹងសេវាការពារក្តីប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា ក្នុងបេសកកម្មស្វែងរកយុត្តិធម៌ជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពេីហិង្សា។ ជាចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃគណ:មេធាវី សូមប្រសិទ្ធពរ ដល់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្រ្តី និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្រ្តី ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ប្រធានមន្ទីរកិច្ចការនារី ថ្នាក់ដឹកនាំនៃនាយកដ្ឋានការពារក្តីជូនជនក្រីក្រគណៈមេធាវី ប្រតិភូគណ:មេធាវីប្រចាំរាជធានី -ខេត្ត សាលាឧទ្ធរណ៍តំបន់ សាលាឧទ្ធរណ៍ភ្នំពេញ និងប្រតិភូតុលាការកំពូល សូមជួបតែសេចក្តីសុខ សេចក្តីចម្រេីន និងជោគជ័យគ្រប់ភារកច្ច ព្រមទាំងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

G1 341681796 593283799423796 8678903120152043275 n

G2 341627894 192741336858198 1529955346899844856 n

G3 342348332 148398988195183 5632684612728623264 n

G4 341883153 186007124269376 8972881728563775881 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top