ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសក វង្ស កុកវ៉ា ដែលត្រូវជាឪពុកបង្កើតរបស់លោកមេធាវី វង្ស រដ្ឋា និងលោកមេធាវី វង្ស សម្បត្តិ
នាព្រឹកថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសក វង្ស កុកវ៉ា ដែលត្រូវជាឪពុកបង្កើតរបស់លោកមេធាវី វង្ស រដ្ឋា និងលោកមេធាវី វង្ស សម្បត្តិ
នាព្រឹកថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ដឹកនាំប្រតិភូគណ:មេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសក វង្ស កុកវ៉ា ដែលត្រូវជាឪពុកបង្កើតរបស់លោកមេធាវី វង្ស រដ្ឋា និងលោកមេធាវី វង្ស សម្បត្តិ។ ក្នុងឱកាសនោះក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅផ្ទះលេខ ១៤៣ ផ្លូវលេខ ២០២ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!