ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខជូនលោកស្រីមេធាវី ម៉ឹន មួយអ៊ីម
នារសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខជូនលោកស្រីមេធាវី ម៉ឹន មួយអ៊ីម នៅគេហដ្ឋានរបស់លោកស្រី តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី។
នារសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ម៉ី ឧសភា ជាសមាជិកគណៈកម្មការសុខុមាលភាពមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ទៅអបអរសាទរ និងនាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី ម៉ឹន មួយអ៊ីម ក្រោយពេលលោកស្រីសម្រាលបុត្ររួច។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ជូនចំពោះលោកស្រីមេធាវី ម៉ឹន មួយអ៊ីម ក្រុមគ្រួសារ និងបុត្រសូមមានសេចក្តីសុខ និង សុខភាពល្អ។ លោកស្រីមេធាវី ម៉ឹន មួយអ៊ីម បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរដល់មេធាវីដែលបានសម្រាលបុត្រដូចលោកស្រី។ លោកស្រីមេធាវី ម៉ឹន មួយអ៊ីម បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន លោកជំទាវ និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ចដើម្បីឧត្តមភាពនិងកិត្យានុភាពវិជ្ជាជីវៈមេធាវីយើង។