ក្រុមការងាររបស់គណៈមេធាវី បានអញ្ជើញទៅជូនពរខួបកំណើតរបស់លោកជំទាវ ឈីវ ភិរម្យ ជាសហស្ថាបនិកកម្មវិធីសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតមេធាវីដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ និងកម្មវិធីទៅជូនពរស្រ្តីមេធាវីពេលលំហែមាតុភាព

នាល្ងាចថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី បានអញ្ជើញទៅជូនពរខួបកំណើតរបស់លោកជំទាវ ឈីវ ភិរម្យ ជាសហស្ថាបនិកកម្មវិធីសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតមេធាវីដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ និងកម្មវិធីជូនពរស្រ្តីមេធាវីពេលលំហែមាតុភាព។ លោកជំទាវ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលក្រុមការងារគណៈមេធាវីបានមកជូនពរខួបកំណើតរបស់គាត់។ លើសពីនេះទៀត ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ សូមបញ្ជាក់ផងដែរថា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ជាសហស្ថាបនិកបង្កើតកម្មវិធីសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតមេធាវីដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ និងកម្មវិធីទៅជូនពរស្រ្តីមេធាវីពេលលំហែមាតុភាព ដោយទទួលបានការសាទរពីសហភាតាមេធាវីគ្រប់រូប ព្រមទាំងមានសំណូមពរ ពីសហភាតាមេធាវី ឱ្យបន្តមានគម្រោងនេះតទៅមុខទៀត។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!