ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី "តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា" ជូនសិស្សចៅក្រមផ្ទៃក្នុងជំនាន់២

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី "តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា" ជូនសិស្សចៅក្រមផ្ទៃក្នុងជំនាន់២ សិស្សចៅក្រមនិងព្រះរាជអាជ្ញាជំនាន់ទី១១ និងសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ នៅសហសាលមរតកតេជោ នៃអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា


នារសៀលថ្ងៃអង្គារ ៩កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយស្តីពី "តួនាទី និងភារកិច្ចនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា" ជូនថ្នាក់ដឹកនាំបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សិស្សចៅក្រមផ្ទៃក្នុងជំនាន់២ សិស្សចៅក្រម ព្រះរាជអាជ្ញាជំនាន់ទី១១ និងសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ សរុបចំនួន ១៣៨នាក់។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចំពោះការអនុញ្ញាតផ្តល់កិច្ចសហការ និងថ្លែងអំណរគុណ ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលបានផ្តល់កិត្តិយសអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងការធ្វេីបទឧទ្ទេសនាមនេះ។ បទឧទ្ទេសនាមនេះ ប្រារព្ធធ្វេីនៅសហសាលមរតកតេជោ នៃអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានទីតាំងស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានគោរពជូនពរ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ថ្នាក់ដឹកនាំបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សិស្សចៅក្រមផ្ទៃក្នុងជំនាន់២ សិស្សចៅក្រម ព្រះរាជអាជ្ញាជំនាន់ទី១១ និងសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច ជៀសផុតពីជម្ងឺគ្រប់បែបយ៉ាង និងសូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុទូក សំពះព្រះខែ និងអកអំបុក ខាងមុខនេះ សូមឱ្យការធ្វេីដំណេីរនិងការជួបជុំគ្រួសារប្រកបដោយសុខសុវត្ថិភាព និងសុភមង្គល។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

E1 404259030 856853852900504 2180436284009632068 n

E2 404449609 856854219567134 4951156655680064556 n

E3 404385053 856854262900463 566874002021477163 n

E4 404452473 856854159567140 6735693558060443446 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top