ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី អញ្ជើញទៅចូលរួមសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា នៅទីក្រុងបឹងហ្គាឡូរ៉ូ(Bengaluru) ប្រទេសឥណ្ឌា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី អញ្ជើញទៅចូលរួមសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា នៅទីក្រុងបឹងហ្គាឡូរ៉ូ(Bengaluru) ប្រទេសឥណ្ឌា


នារសៀលថ្ងៃពុធ ១០កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី រួមមាន សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញទៅចូលរួមសន្និសីទឡអេស៊ាប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤-២៧ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបឹងហ្គាឡូរ៉ូ(Bengaluru) ប្រទេសឥណ្ឌា ។ សូមបញ្ជាក់ថា ឡអេស៊ា(LAWASIA) គឺជាសមាគមន៍គណៈមេធាវីនៃប្រទេសតំបន់ អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស។ ឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានជំនួបពិភាក្សាពីកិច្ចសហប្រតិបត្តិការងារជាមួយនឹងបណ្តាគណៈមេធាវីប្រទេសផ្សេងៗផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

F1 404390296 857190346200188 2420692787773078410 n

F3 404384915 857190436200179 3784494915397840978 n

F4 404526566 857190539533502 1898113994016703004 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top