ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវីនៃសាធារណរដ្ឋឥណ្ឌា នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវីនៃសាធារណរដ្ឋឥណ្ឌា នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា


នាថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៥:0០នាទី ល្ងាច (ម៉ោងនៅប្រទេសឥណ្ឌា) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ឯកឧត្តម Prashant Kumar ប្រធានគណៈមេធាវីនៃសាធារណរដ្ឋឥណ្ឌា នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការលើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់ ជាពិសេសចែករំលែកព័ត៌មានអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងមេធាវីបរទេស ជួយគ្នាទៅវិញទៅមកក្នុងការផ្សាយអត្ថបទច្បាប់រវាងប្រទេសទាំងពីរ ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា និងការផ្លាស់ប្តូរកម្មសិក្សាមេធាវីនៅក្នុងប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានសំដែងអំណរសាទរចំពោះកិច្ចសហការល្អនៃគណៈមេធាវីទាំងពីរ និងបានជម្រាបជូនសមភាគី ពីកម្មវិធីលើកកម្ពស់ ទេពកោសល្យច្បាប់ជូនមេធាវី ពិសេសមេធាវីវ័យក្មេង គម្រោងនៃការរៀបចំការប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN! Telegram

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(BAKC) The Bar Association of The Kingdom of Cambodia

F1 405961034 859700259282530 8658205719538412880 n

F2 405977434 859700399282516 962748196281842796 n

F3 405942249 859700412615848 891906284972731165 n

F4 405978827 859700489282507 4210982749679329962 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top