សកម្មភាពនៃការហ្វឹកហាត់របស់ក្រុមកីឡាករបាល់ទាត់គណៈមេធាវី សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់បាល់ទាត់មេធាវីអាសុី និងពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័នលើកទី៩

សកម្មភាពនៃការហ្វឹកហាត់របស់ក្រុមកីឡាករបាល់ទាត់គណៈមេធាវី សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់បាល់ទាត់មេធាវីអាសុី និងពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័នលើកទី៩


នារសៀលថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ តាមការណែនាំរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី ក្រុមកីឡាករបាល់ទាត់គណៈមេធាវី បានប្រមូលផ្តុំគ្នាហ្វឹកហាត់លើកដំបូងនៅទីលានវិទ្យាល័យបឹងត្របែក ដោយមានកីឡាករចំនួនបីក្រុមចូលរួមហ្វឹកហាត់រួមគ្នា។ តាមកម្មវិធីដែលបានរៀបចំ ការហ្វឹកហាត់ត្រូវធ្វើឡើងពីរដងក្នុងមួយសប្តាហ៍ ដែលមានរយៈពេលនៃការហ្វឹកហាត់ចំនួន២ម៉ោង។ ក្រុមកីឡាករបាល់ទាត់គណៈមេធាវីទាំងបីក្រុមនេះ ទទួលបានជំនួយហ្វឹកហាត់ពីសំណាក់ក្រុមគ្រូបង្វឹករបស់ក្លឹបបាល់ទាត់អាជីព "គីរីវង្សសុខសែនជ័យ"។ ក្រុមគ្រូបង្វឹកមានទាំងផ្នែកបច្ចេកទេស កម្លាំង និងគ្រូបង្វឹកអ្នកចាំទី។ ក្រុមកីឡាករបាល់ទាត់គណៈមេធាវី ត្រូវបានចុះឈ្មោះចូលរួមប្រកួតបាល់ទាត់ពានរង្វាន់មេធាវីអាសុីដែលនឹងរៀបចំការប្រកួតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នាពាក់កណ្តាលខែមករា ឆ្នាំ២០២៤ខាងមុខ។ នេះជាលើកដំបូងហើយសម្រាប់ក្រុមកីឡាករបាល់ទាត់គណៈមេធាវីដែលបានចូលរួមប្រកួតពានរង្វាន់នេះ។ សម្រាប់ការប្រកួតពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័នលើកទី9 នឹងត្រូវចាប់ផ្តើមនៅក្នុងអំឡុងខែមករា ឆ្នាំ២០២៤ ដូចគ្នា ដែលសម្រាប់ពានរង្វាន់នេះ ក្រុមកីឡាករបាល់ទាត់គណៈមេធាវីបានចូលរួមជាលើកទី២ផងដែរ។ ការហ្វឹកហាត់ប្រព្រឹត្តទៅបានល្អ កីឡាករចូលរួមហ្វឹកហ្វាត់មានចំនួនច្រើន និងបានប្រឹងប្រែងហ្វឹកហាត់តាមការណែនាំរបស់ក្រុមគ្រូបបង្វឹក។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 414724840 877510717501484 7538485029982546524 n

C2 414720762 877510304168192 3701785708939430981 n

C3 414719037 877510447501511 2728904275508945643 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top