ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់ឯកឧត្តមប៉ាល់ ចន្ទតារា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់ឯកឧត្តមប៉ាល់ ចន្ទតារា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន


នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់ឯកឧត្តម ប៉ាល់ ចន្ទតារា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។ ឯកឧត្តម មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូន។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងថា នេះជាគម្រោងដ៏ល្អថ្លៃថ្លាមួយដែលមិនធ្លាប់មានពីមុនមក និងគាំទ្រឱ្យមានគម្រោងសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតនេះបន្តមានរហូតដល់អាណត្តិប្រធានក្រោយៗ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D1 414728610 877927180793171 6021546787510097684 n

D2 414750823 877927084126514 6996727663312938560 n

D3 414737509 877926887459867 1424652937574215159 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top