ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ី លើកទី៥ (The 5th Edition of the ASIALAWYERS FOOTBALL CUP) នៅសណ្ឋាគារ រ៉េស៉ីដង់ សុខាភ្នំពេញ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ី លើកទី៥ (The 5th Edition of the ASIALAWYERS FOOTBALL CUP) នៅសណ្ឋាគារ រ៉េស៉ីដង់ សុខាភ្នំពេញ


នាយប់ថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ នេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ី លើកទី៥ (The 5th Edition of the ASIALAWYERS FOOTBALL CUP) នៅសណ្ឋាគារ រ៉េស៉ីដង់ សុខាភ្នំពេញ។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត Wichien Chubthaisong ប្រធានគណៈមេធាវីនៃប្រទេសថៃ និងលោក James Jamaslin Purba អតីតអនុប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌូនេស៊ី ដែលក្នុងនោះមានក្រុមប្រកួតចំនួនបីប្រភេទផ្សេងគ្នាគឺ CLASSIC, MASTER និង5-MEN និងមានក្រុមកីឡាករមេធាវីសរុបចំនួន ១៨ក្រុម ដែលមកពីប្រទេសចំនួន ១០នៃទ្វីបអាស៊ីនិងអឺរ៉ុប គឺព្រះរាជាណាចក្រកម្ពុជា ប្រទេសអាហ៊្សែបាយហ្សង់ សាធារណរដ្ឋប្រជាម៉ានិតចិន ប្រទេសឥណ្ឌូនេស៊ី ប្រទេសជប៉ុន ប្រទេសលី ទុយ អា នី ប្រទេសនេប៉ាល់ ប្រទេសប៉ូឡូញ ប្រទេសកូរ៉េខាងត្បូង និងព្រះរាជាណាចក្រថៃឡង់ដ៏។ ឯកឧត្តមប្រធាន បានសម្តែងការស្វាគមន៍ ចំពោះការជ្រើសរើសរាជធានីភ្នំពេញ សម្រាប់ដំណើរការនៃការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ី លើកទី៥នេះ គឺចំពេលដែលព្រះរាជាណាចក្រកម្ពុជា យើងប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ ហើយដែលស្របនឹងនយោបាយលើកកម្ពស់វិស័យកីឡានិងការអភិវឌ្ឍទេសចរណ៍នៃរាជរដ្ឋាភិបាលកម្ពុជា។ ព្រមទាំងសម្ដែងការកោតសរសើរចំពោះសាជីវកម្មម៉ង់ឌីអាវូកា (The MUNDIAVOCAT) ដែលបានសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងស្ថាប័នកីឡាជាតិពាក់ព័ន្ធនានា ដើម្បីរៀបចំផ្គូរផ្គងការប្រកួតពានរង្វាន់កីឡាមេធាវីនាពេលនេះ។ ឯកឧត្ដមប្រធានក៏បានគូសបញ្ជាក់អំពីគុណតម្លៃនៃការលេងកីឡា ដែលមិនត្រឹមតែនាំមកនូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្ដែបានជួយបង្កើនចំណងមិត្ដភាព សាមគ្គីភាព ភាតរភាព និងការយោគយល់អធ្យាស្រ័យល្អរវាងមេធាវីម្នាក់ៗដែលមកពីប្រទេសដែលមានប្រព័ន្ធច្បាប់និងវប្បធម៌ខុសៗគ្នា។ ការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ីលើកទី៥នេះ នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៨ ខែមករានេះ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដែលជាការប្រកួតផ្ដាច់ព្រ័ត្រដើម្បីទទួលពានរង្វាន់។ ជាមួយនឹងការត្រៀមដើម្បីសហការពីសំណាក់ភាគី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមប្រធាន ក៏សូមធ្វើការអំពាវនាវដល់សហភាតាយើង ឱ្យទៅចូលរួមទស្សនាការប្រកួត គាំទ្រ និងលើកទឹកចិត្ត ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានច្រើនកុះករ។ សូមជម្រាបជូនថា The MUNDIAVOCAT បានបង្កើតតាំងពីឆ្នាំ១៩៨៣ ជាការផ្គូរផ្គងឲ្យមាន ការ ប្រកួតកីឡាបាល់ទាត់មេធាវីពិភពលោក (Lawyers’ Football World Cup) ហើយដែលតាមរយៈនេះ បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មេធាវី នៅទ្វីបអឺរ៉ុប អាមេរិក អាហ្រ្វិក និងអាស៊ី។ កាលពី ឆ្នាំ២០១៩កន្លងទៅ បានរៀបចំប្រកួតនៅទីក្រុងបាងកក ឆ្នាំ២០២២ នៅទីក្រុងម៉ារ៉ាកេស (Marrakech) និងនៅឆ្នាំ២០២៣នេះ បានធ្វើនៅទីក្រុងសាំងត្រូពេ(Saint-Tropez) ប្រទេសបារាំង។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 420519272 890107002908522 3847416395581636900 n

A2 420486385 890106406241915 2606970543981449985 n

A3 420515207 890107012908521 3504811684624354111 n

A4 420490471 890106899575199 7233131589103998176 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top