ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មេធាវីអាស៊ី “ASIALAWYER FOOTBALL CUP” ជាលក្ខណៈអន្តរជាតិ លើកទី៥ ឆ្នាំ២០២៤ វគ្គសន្សំពិន្ទុក្នុងពូល
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មេធាវីអាស៊ី “ASIALAWYER FOOTBALL CUP” ជាលក្ខណៈអន្តរជាតិ លើកទី៥ ឆ្នាំ២០២៤ វគ្គសន្សំពិន្ទុក្នុងពូល
នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមកីឡាករបាល់ទាត់គណៈមេធាវីបានចូលរួមការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ចំនួនពីរក្រុម គឺប្រភេទ CLASSIC និងប្រភេទ Five Men តារាងតូច។ ចំពោះការប្រកួតក្នុងប្រភេទ CLASSIC ក្រុមកីឡាបាល់ទាត់គណៈមេធាវី ស្ថិតក្នុងពូលA ប្រកួតជាមួយ ក្រុម Sanghai Daopeng Law Firm ។ ចំពោះការប្រកួតប្រភេទ Five Men តារាងតូច ក្រុមកីឡាបាល់ទាត់គណៈមេធាវី ជួបជាមួយ RAP FC Indonasia។ ជាលទ្ធផលបច្ចេកទេស ដៃគូប្រកួតបានយកជ័យជំនះលើក្រុមបាល់ទាត់គណៈមេធាវីទាំងអស់។ នៅក្នុងការប្រកួតនេះ មានវត្តមានរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី បានចូលរួមទស្សនាដោយផ្ទាល់ ដើមី្បលើកទឹកចិត្ត និងគាំទ្រដល់ក្រុមកីឡាករបាល់ទាត់គណៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN