ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មេធាវីអាស៊ី “ASIALAWYER FOOTBALL CUP” ជាលក្ខណៈអន្តរជាតិ លើកទី៥ ឆ្នាំ២០២៤ វគ្គសន្សំពិន្ទុក្នុងពូល
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មេធាវីអាស៊ី “ASIALAWYER FOOTBALL CUP” ជាលក្ខណៈអន្តរជាតិ លើកទី៥ ឆ្នាំ២០២៤ វគ្គសន្សំពិន្ទុក្នុងពូល
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រុមកីឡាករបាល់ទាត់គណៈមេធាវីបានចូលរួមការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ចំនួន៦ ក្រុម គឺ ប្រភេទ CLASSIC ២ក្រុម ប្រភេទ Five Men តារាងតូច២ក្រុម និងប្រភេទ Master ២ក្រុម។
១- ការប្រកួតក្នុងប្រភេទ CLASSIC មាន២ប្រកួត គឺ
⁃ (Game2) ក្រុមកីឡាបាល់ទាត់គណៈមេធាវីប្រកួតជាមួយ Japan United ហើយលទ្ធល គឺដៃគូប្រកួតយកឈ្នះលើក្រុមបាល់ទាត់គណៈមេធាវី។
⁃ (Game3) ក្រុមកីឡាបាល់ទាត់គណៈមេធាវីប្រកួតជាមួយ Kunming Law Firm ហើយលទ្ធល គឺដៃគូប្រកួតយកឈ្នះលើក្រុមបាល់ទាត់គណៈមេធាវី។
២- ការប្រកួតក្នុងប្រភេទFive Men តារាងតូចចំនួន២ប្រកួត គឺ
⁃ (Game2) ក្រុមកីឡាបាល់ទាត់គណៈមេធាវីប្រកួតជាមួយ Eurasia United ហើយលទ្ធល គឺដៃគូប្រកួតយកឈ្នះលើក្រុមបាល់ទាត់គណៈមេធាវី។
⁃ (Game3) ក្រុមកីឡាបាល់ទាត់គណៈមេធាវីប្រកួតជាមួយ Nepal Team ហើយលទ្ធល ក្រុមបាល់ទាត់គណៈមេធាវីយកឈ្នះលើ Nepal Team ។
៣- ការប្រកួតក្នុងប្រភេទ Master ចំនួន២ក្រុម គឺ
⁃ (Game2) ក្រុមកីឡាបាល់ទាត់គណៈមេធាវីប្រកួតជាមួយ SSMP FC Indonesia ហើយលទ្ធលដៃគូប្រកួតយកឈ្នះក្រុមបាល់ទាត់គណៈមេធាវី។
⁃ (Game3) ក្រុមកីឡាបាល់ទាត់គណៈមេធាវីប្រកួតជាមួយ Seoul Team ហើយលទ្ធលដៃគូប្រកួតយកឈ្នះក្រុមបាល់ទាត់គណៈមេធាវី។
នៅក្នុងការប្រកួតនេះ មានវត្តមានរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី បានចូលរួមទស្សនាដោយផ្ទាល់ ដើមី្បលើកទឹកចិត្ត និងគាំទ្រដល់ក្រុមកីឡាករបាល់ទាត់គណៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN