ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ី លើកទី៥ (The 5th Edition of the ASIALAWYERS FOOTBALL CUP) នៅសណ្ឋាគារ រ៉េស៉ីដង់ សុខាភ្នំពេញ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ី លើកទី៥ (The 5th Edition of the ASIALAWYERS FOOTBALL CUP) នៅសណ្ឋាគារ រ៉េស៉ីដង់ សុខាភ្នំពេញ


នាយប់ថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៤ នេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ី លើកទី៥ (The 5th Edition of the ASIALAWYERS FOOTBALL CUP) នៅសណ្ឋាគារ រ៉េស៉ីដង់ សុខាភ្នំពេញ។ នៅក្នុងពិធីនេះ ឯកឧត្តមប្រធាន ក៏បានប្រគល់ពានរង្វាន់ជូនដល់ក្រុមកីឡាករមេធាវីអាស៉ី ដែលបានចូលរួមការប្រកួតកីឡាបាល់ទាត់ទាំងបីប្រភេទគឺ CLASSIC, MASTER និង5-MEN ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត Wichien Chubthaisong ប្រធានគណៈមេធាវីនៃប្រទេសថៃ។ ឯកឧត្ដមប្រធាន បានអបអរសាទរចំពោះក្រុមកីឡាករមេធាវីដែលទទួលបានពានរង្វាន់ និងបានថ្លែងអំណរគុណចំពោះកីឡាករទាំងអស់ ជាពិសេសក្រុមហ៊ុនសាជីវកម្មផ្គូរផ្គងកីឡាបាត់ទាត់មេធាវីម៉ង់ឌីអាវូកា(The MUNDIAVOCAT) ដែលបានជ្រើសរើសរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ីលើកទី៥នេះ។ ជាពិសេស ឯកឧត្តមប្រធាន បានចូលរួមអបអរសាទរដល់ក្រុមកីឡាករបាល់ទាត់គណៈមេធាវី ដែលទទួលបានពានរង្វាន់ចំនួន ៥ពាន។ ការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ីលើកទី៥នេះ បានប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៨ ខែមករានេះ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ ឯកឧត្ដមប្រធាន ក៏បានសម្ដែងនូវការកោតសរសើរផងដែរ ចំពោះសាជីវកម្មម៉ង់ឌីអាវូកាដែលបានរៀបចំផ្គូរផ្គងការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ីលើកទី៥នេះ ប្រកបដោយជោគជ័យ។ តាមរយៈការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ីនេះ ក៏បានបង្ហាញឱ្យឃើញថា ការធ្វើការរួមគ្នាជាក្រុម ប្រកបដោយភាតរភាពនាំមកនូវជោគជ័យ ក្នុងនោះយើងក៏ត្រូវភ្ជាប់ទំនាក់ទំនងជាលក្ខណបុគ្គល និងទំនាក់ទំនងល្អរវាងស្ថាប័នគណៈមេធាវីបណ្តាប្រទេសអាស៊ី។ នៅចុងបញ្ចប់ ឯកឧត្ដមប្រធាន ក៏បានលើកទឹកចិត្តឱ្យកីឡាករមេធាវីអាស៊ីទាំងអស់ ឆ្លៀតឱកាស ក្រោយពីការប្រកួតនេះ អញ្ជើញទៅទស្សនានិងស្វែងយល់អំពីការរីកចម្រើនលូតលាស់នៃរាជធានីភ្នំពេញ ក៏ដូចជាអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរវត្ដ ក៏ដូចជារមណីដ្ឋានបេតិកភណ្ឌប្រវត្ដិសាស្រ្ដនានា នៅព្រះរាជាណាចក្រកម្ពុជា។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 420727666 892069782712244 7260113374316307401 n

A2 420821779 892069726045583 5237989142730657415 n

A3 420861859 892069942712228 8613086236962511634 n

A4 420551937 892070059378883 2907044218464476345 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top