ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ជាមួយតំណាងសាកលវិទ្យាល័យជាតិបាត់ដំបង លើការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ

នាព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ជាមួយតំណាងសាកលវិទ្យាល័យជាតិបាត់ដំបង លើការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីកំណត់សកម្មភាពអាទិភាព និងកសាងផែនការសកម្មភាពជូនថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ដើម្បីពិនិត្យនិងផ្តល់អនុសាសន៍ដឹកនាំបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញនៃគណៈមេធាវី និងមហាវិទ្យាល័យនីតិសាស្រ្តនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ចប្រជុំបានពិភាក្សាលើសកម្មភាពមួយចំនួនរួមមាន ការបង្កើតគ្លីនិកច្បាប់ កម្មសិក្សាសម្រាប់និស្សិតច្បាប់ ការរៀបចំសិក្ខាសាលាតម្រង់ទិសដល់និស្សិតច្បាប់ និងអាហារូបករណ៍សម្រាប់មេធាវី និងបុគ្គលិកគណៈមេធាវីជាដើម។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!