ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យមេធាវី ភិរតៈ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យមេធាវី ភិរតៈ
នាល្ងាចថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការិយាល័យមេធាវី ភិរតៈ ដោយមានការអញ្ជើញចូលរួមដោយអតីតប្រធានគណៈមេធាវី សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ការិយាមេធាវី ភិរតៈ ក្រោមការគ្រប់គ្រងរបស់លោកស្រីមេធាវី ប៊ូ រចនា និងបានចូលរួមអបអរសាទរចំពោះអគារការិយាល័យដ៏ល្អរបស់ការិយាល័យមេធាវី ភិរតៈ និងបានជូនពរឱ្យលោកស្រីមេធាវី ប៊ូ រចនា មានអតិថិជនកាន់តែច្រើន និងជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់សហភាតាមេធាវីទាំងអស់ ឱ្យពង្រឹងនូវសមត្ថភាពការប្រកបវិជ្ជាជីវៈមេធាវី និងពង្រឹងការរៀបចំទីតាំងការិយាល័យប្រកបវិជ្ជាជីវៈបានសមរម្យ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌មេធាវី ដែលជាការផ្តល់ទំនុកចិត្តដល់អតិថិជន និងជាពិសេសជាការលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ កម្មវិធីនេះ ប្រារព្ធធ្វេីនៅសង្កាត់កំពង់សំណាញ់១ ក្រុងតាខ្មៅ ខេត្តកណ្តាល។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!