ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំគណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធី “សន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ ២០២៤” (Litigation..

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំគណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធី “សន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ ២០២៤” (Litigation Conference 2024)


នាព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវីដឹកនាំគណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលរួមមាន លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី និងលោកមេធាវី នាង បញ្ញា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមក្នុងកម្មវិធី “សន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ២០២៤” (Litigation Conference 2024) ដែលរៀបចំដោយគណៈមេធាវីសឹង្ហបុរី (Law Society of Singapore)។ សន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ ២០២៤ គឺជាសន្និសីទប្រចាំឆ្នាំដែលដឹកនាំដោយគណៈកម្មការរដ្ឋប្បវេណីរបស់គណៈមេធាវីសិង្ហបុរី ជាវេទិកាប្រមូលផ្ដុំដោយ អ្នកជំនាញជាតិ និងអន្តរជាតិក្នុងយន្តការតុលាការដោយរួមមាន ចៅក្រម មេធាវី រដ្ឋមន្ត្រី និងអ្នកជំនាញនៅក្នុងវិវាទរដ្ឋប្បវេណី។ សម្រាប់ឆ្នាំនេះជាខួបលើកទី ១០ នៃសន្និសីដែលនឹងធ្វើឡើងដោយផ្ដោតលើក ប្រធានបទដូចជា ផលប៉ះពាល់នៃការវិវឌ្ឍន៍ជឿនលឿនរបស់បញ្ញាសិប្បនិម្មិតទៅលើវិស័យវិវាទរដ្ឋប្បវេណី ការដោះស្រាយលើវិវាទរដ្ឋប្បវេណីដែលមានធាតុអន្តរជាតិ និងការត្រៀមខ្លួនសម្រាប់មេធាវីវ័យក្មេង ដើម្បីក្លាយខ្លួនជាធនធានដ៏សំខាន់សម្រាប់យន្តការដោះស្រាយវិវាតាមប្រព័ន្ធតុលាការនាពេលអនាគត។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 433128792 931533245432564 5271725491816029973 n

A2 433452856 933824901870065 1008888387657722509 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top