ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវី ទៅចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៅទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវី ទៅចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៅទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។ ជាកិច្ចចាប់ផ្តើមឯកឧត្តមប្រធានគណៈមេធាវី បានសម្តែងអំណរគុណចំពោះ ឯកឧត្តមអគ្គនាយកស្តីទី និងសហការី ចំពោះការអញ្ជេីញគណៈមេធាវី មកពិភាក្សាការងារនិងកិច្ចសហការរវាងបេឡាជាតិសន្តិសុខសង្គម និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចសន្ទនារវាងគណៈប្រតិភូនៃគណៈមេធាវីនិងថ្នាក់ដឹកនាំនៃបេឡាជាតិសន្តិសុខសង្គម បានបញ្ចប់ដោយសេចក្តីរីករាយនិងភាតរភាព។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!