ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចាត់លោកលោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវីដឹកនាំគណៈប្រតិភូគណៈមេធាវីចូលរួមពិធីបើក “សន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ២០២៤” (Litigation Conference 2024)
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចាត់លោកលោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវីដឹកនាំគណៈប្រតិភូគណៈមេធាវីចូលរួមពិធីបើក “សន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ២០២៤” (Litigation Conference 2024)
នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវីដឹកនាំគណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលរួមមាន លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី និងលោកមេធាវី នាង បញ្ញា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមក្នុងកម្មពិធីបើក “សន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ២០២៤” (Litigation Conference 2024) ដែលរៀបចំដោយគណៈមេធាវីសឹង្ហបុរី (Law Society of Singapore)។ ក្នុងពិធីបើកនេះមានការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដោយលោកចៅក្រម Sundaresh Menon ប្រធានតុលាការកំពូលសិង្ហបុរី។ ក្នុងនោះក៏មានសុន្ទរកបើកពីសំណាក់លោក Lawrence Teh ប្រធានគណៈកម្មាការរៀបចំកម្មវិធី និងសុន្ទរកថាស្វាគមន៍ដោយលោកស្រី Lisa Sam ប្រធានគណៈមេធាវីសិង្ហបុរី។ ក្នុងថ្ងៃទី១ នៃ កម្មវិធីសន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ ២០២៤ មានកិច្ចពិភាក្សាចំនួន៣ ដែលពិភាក្សាអំពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligence)។ ឆ្លៀតក្នុងឱកាសនោះ លោកមេធាវីលី ទិត្យបូនាមី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអាហារការងារថ្ងៃត្រង់ ជួបពិភាក្សា និងប្រាស្រ័យទាក់ទងជាមួយប្រធាន អនុប្រធានគណៈមេធាវីសិង្ហបុរី ប្រធានគណៈកម្មាការរៀបចំសន្និសីទ វាគ្មិន មេធាវីសិង្ហបុរី និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាក្នុវវិស័យច្បាប់ផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!