ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមកិច្ចពិភាក្សាជាវាគ្មិននៅក្នុង “សន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ២០២៤” (Litigation Conference 2024) នៅប្រទេសសិង...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមកិច្ចពិភាក្សាជាវាគ្មិននៅក្នុង “សន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ២០២៤” (Litigation Conference 2024) នៅប្រទេសសិង្ហបុរី
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមកិច្ចពិភាក្សាជាវាគ្មិននៅក្នុង “សន្និសីទស្តីពីការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ២០២៤” (Litigation Conference 2024) នៅប្រទេសសិង្ហបុរី លើប្រធានបទនិន្នាការថ្មីៗអំពីការដោះស្រាយវិវាទនៅក្នុងតំបន់។ កិច្ចពិភាក្សានេះសម្របសម្រួលដោយលោក Lawrence Teh ប្រធានគណៈកម្មការរៀបចំកម្មវិធី និងមានការចូលរួមជាវាគ្មិនតំណាងពីប្រទេសនៅក្នុងតំបន់រួមមាន លោកស្រី Karen Cheah អតីតប្រធានក្រុមប្រឹក្សាច្បាប់ម៉ាឡេស៉ី លោក Peter Dunning KC ប្រធានគណៈមេធាវីអូស្រ្តាលី លោក Dr. Luu Tien Dzung អនុប្រធានសហព័ន្ធគណៈមេធាវីវៀតណាម Dr. Colin Ong KC សមាជិកសហគមន៍ច្បាប់ប្រ៊ុយណេ។ ថ្លែងក្នុងកិច្ចពិភាក្សា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី លី ទិត្យបូនាមី បានចែងរំលែកដល់សន្និសីទទាំងមូលអំពីវឌ្ឍភាពថ្មីៗនៅក្នុងវិស័យយុត្តិធម៌នៅកម្ពុជារួមមាន ម៉ំទី៤នៃស្នូលរបស់យុទ្ធសាស្រ្តបញ្ចកោណដែលប្រកាសដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការរៀបចំគោលនយោបាយមេធាវីវ័យក្មេង ការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ វឌ្ឍនភាពថ្មីៗទាំងនោះទទួលការសាទរ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វាគ្មិនពីបណ្តាប្រទេសនៅក្នុងតំបន់ និងអង្គពិធីទាំងមូល។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!