ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍បដិសណ្ឋារកិច្ចនិងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណៈមេធាវីឥណ្ឌា ដែលដឹកនាំដោយលោក Prashant Kumar ប្រធានគណៈមេធាវីឥណ្ឌា នៅសណ្ឋាគារ Fairfield by Marriot Phnom Penh
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍បដិសណ្ឋារកិច្ចនិងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណៈមេធាវីឥណ្ឌា ដែលដឹកនាំដោយលោក Prashant Kumar ប្រធានគណៈមេធាវីឥណ្ឌា នៅសណ្ឋាគារ Fairfield by Marriot Phnom Penh
នាល្ងាចថ្ងៃព្រហស្បតិ៍ ២កេីត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឯឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អមដោយសមាជិកក្រុមប្រឹក្សា និងថ្នាក់ដឹកនាំគណៈមេធាវី បានទទួលស្វាគមន៍បដិសណ្ឋារកិច្ចនិងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណៈមេធាវីឥណ្ឌា ដែលដឹកនាំដោយលោក Prashant Kumar ប្រធានគណៈមេធាវីឥណ្ឌា នៅសណ្ឋាគារ Fairfield by Marriot Phnom Penh។ ថ្នាក់ដឹកនាំស្ថាប័ននៃគណៈមេធាវីនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់និងបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈមេធាវី ពិភាក្សាពីគោលការណ៍ច្បាប់ នីតិរដ្ឋ និងការពង្រឹងការអនុវត្តច្បាប់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងសង្គមនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំគណៈមេធាវីនៃប្រទេសទាំងពីរក៏បានលើកពីគម្រោងរៀបចំសិក្ខាសាលារួមគ្នានាខែសីហាខាងមុខនេះ ស្របតាមអនុស្សរណៈយោគយល់គ្នានៃស្ថាប័នមេធាវីទាំងពីរ។ ឯកឧត្តមប្រធាន ក៏បានសម្តែងអំណរគុណចំពោះប្រតិភូគណៈមេធាវីឥណ្ឌាផងដែរ ចំពោះការអញ្ជើញចូលរួមសន្និសីទអន្តរគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ និងបានអញ្ជើញប្រតិភូមេធាវីកីឡាវាយសីឥណ្ឌា ចូលរួមការប្រកួតកីឡាវាយសីមេធាវីមិត្តភាពអន្តរជាតិ នៅកម្ពុជានាពេលខាងមុខ។ ចុងក្រោយថ្នាក់ដឹកនាំគណៈមេធាវីនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ ទៅវិញទៅមក ដោយសេចក្តីសោមនស្សរីករាយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN