ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃគណៈមេធាវី បានទទួលស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលនឹងអញ្ជើញចូលរួមសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃស្អែកទី១០ ខែឧសភា..
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃគណៈមេធាវី បានទទួលស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលនឹងអញ្ជើញចូលរួមសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃស្អែកទី១០ ខែឧសភានេះ ក្នុងកម្មវិធីពិសារភោជនាហារ( Diner Reception) នៅសណ្ឋាគារ Fairfield by Marriot
នាល្ងាចថ្ងៃព្រហស្បតិ៍ ២កេីត ខែពិសាខ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៧ ឯឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃគណៈមេធាវី បានទទួលស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលនឹងអញ្ជើញចូលរួមសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃស្អែកទី១០ ខែឧសភានេះ ក្នុងកម្មវិធីពិសារភោជនាហារ( Diner Reception) នៅសណ្ឋាគារ Fairfield by Marriot។ ក្នុងកម្មវិធីដ៏ឧឡារិកនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ទទួលបានការអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសន្ទរកថាបិទ ដោយឯកឧត្តម បណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល។ ឯកឧត្តមប្រធានតុលាការកំពូល ក៏បានអបអរសាទរនិងស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិទាំងអស់ផងដែរ ដែលបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ហើយក៏បានសម្តែងការកោតសរសើរឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានដឹកនាំអនុវត្តកម្មវិធីជំនួយផ្នែកច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានជូនពរឲ្យសន្និសីទអន្តរជាតិស្តីពីជំនួយផ្នែកច្បាប់នាពេលនេះ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ ប្រកបដោយភាតរភាព។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN