ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កេត ច័ន្ទម៉ានីន សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូទៅចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃសពឪពុកបង្កើតរបស់លោកមេធាវី អេង ទ្រី

នារសៀលថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កេត ច័ន្ទម៉ានីន សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូទៅចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃសពឪពុកបង្កើតរបស់លោកមេធាវី អេង ទ្រី។ ក្នុងឱកាសនោះ លោកមេធាវីក៏បាននាំយកសារលិខិតរំលែកមរណទុក្ខរបស់ ឯកឧត្តមប្រធាន និងថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅភូមិស្វាយក្រោម ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!