ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី នាង បញ្ញា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងលោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី នាង បញ្ញា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងលោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី៤ ស្តីពី «ការអនុវត្តដោយបង្ខំដែលមានគោលបំណងឱ្យសងជាប្រាក់ចំពោះអចលនវត្ថុ»
នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី នាង បញ្ញា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងលោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី៤ ស្តីពី «ការអនុវត្តដោយបង្ខំដែលមានគោលបំណងឱ្យសងជាប្រាក់ចំពោះអចលនវត្ថុ» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់ និងលោកមេធាវី អ៉ីវ ប៉ូលី ប្រធានគណៈកម្មការកិច្ចការរដ្ឋប្បវេណី និងជាប្រធានក្រុមមេធាវី ជេ ស៊ី ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់សរុបចំនួន ៩៧នាក់។ ក្នុងឱកាសនេះ លោកមេធាវី នាង បញ្ញា បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលា និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ សិក្ខាសាលានេះ ឯកឧត្តមប្រធាន ក៏បានចាត់លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលា និងប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយសទាំងពីររូប ព្រមទាំងចែកនូវវិញ្ញាបនបត្រជូនសិក្ខាកាម ផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN