ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី និងបិទកម្មវិធី សិក្ខាសាលាស្តីពី «នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល» ដែលសហការរៀបចំជាមួយ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី និងបិទកម្មវិធី សិក្ខាសាលាស្តីពី «នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល» ដែលសហការរៀបចំជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល
នារសៀលថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី និងបិទកម្មវិធី សិក្ខាសាលាស្តីពី «នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល» ដែលសហការរៀបចំជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ដោយ លោក ម៉ែន និមិត្ត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកអាជ្ញាកណ្តាល ម៉ារ សំបូរណា សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងសិក្ខាកាម ចូលរួមដោយផ្ទាល់សរុបចំនួន ៧៤ នាក់។ ក្នុងឱកាសនេះ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលានិងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!