ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សិក្ខាសាលាប្រមូលធាតុចូល ស្តីពី «បញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ» សហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា​ នៅមណ្ឌល...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សិក្ខាសាលាប្រមូលធាតុចូល ស្តីពី «បញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ» សហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា​ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ


នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សិក្ខាសាលាប្រមូលធាតុចូល ស្តីពី «បញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ» សហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា នៅជាន់ទី៣ នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ។ សិក្ខាសាលានេះ មានការអញ្ជេីញចូលរួម​ថ្លែងចំណាប់អារម្មស្វាគមន៍ដោយ​ ឯកឧត្តម​ គិត​ សុវណ្ណារិទ្ធ​ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិ​ វាគ្មិនកិត្តិយសពីគណៈមេធាវី​ និងវាគ្មិនពីធនាគារជាតិ​ ចែករំលែកលើប្រធានបទ «ហ៊ីប៉ូតែក» «បញ្ហាប្រឈមផ្នែកច្បាប់ពាក់ព័ន្ធនឹងការអនុវត្តក្នុងវិស័យធនាគារ ករណីអនុវត្តសន្តតិកម្មលើគណនីប្រាក់បញ្ញើរបស់អ្នកស្លាប់» និង «ការប្រើប្រាស់មូលប្បទានបត្រ»​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ​ សមាជិក-សមាជិកាគណៈមេធាវី​ដែលការងារវិស័យធនាគារ មន្រ្តីធនាគារជាតិ​ តំណាងសមាគមធនាគារនៅកម្ពុជា​ តំណាងពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ សរុបចំនួន​ ១៣០នាក់​ ផងដែរ។ ឯកឧត្តមប្រធានគណៈមេធាវី​ បានបញ្ជាក់ថា នេះជាសិក្ខាសាលាលើកទីមួយ ដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការរៀបចំជាមួយនឹងធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងប្រមូលធាតុចូលពីបណ្តាអ្នកអនុវត្តគ្រប់មជ្ឈដ្ឋានក្នុងវិស័យធនាគារ ដោយផ្តោតសំខាន់លើបញ្ហាប្រឈមដែលជួបប្រទះញឹកញាប់នៅក្នុងការអនុវត្ត ដូចជាបញ្ហាហ៊ីប៉ូតែក បញ្ហានៃការអនុវត្តសន្តតិកម្មចំពោះប្រាក់ក្នុងគណនីអ្នកស្លាប់ ក៏ដូចជាការប្រើប្រាស់សែកជាអាទិ៍ ដែលក្នុងនោះយើងមានវាគ្មិនជាតំណាងពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងពីធនាគារជាតិ ធ្វើការបង្ហាញពីទិដ្ឋភាពទូទៅលើផ្លូវច្បាប់ដែលពាក់ព័ន្ធ ហើយបើកឱ្យមានកិច្ចពិភាក្សាលើបញ្ហាទាំងឡាយដែលបានជួបប្រទះ។ ឯកឧត្តមប្រធានគណៈមេធាវី មានការរំពឹងទុកខ្ពស់ចំពោះសិក្ខាសាលាមួយនេះ ថានឹងអាចស្វែងរកធាតុចូលបានច្រើន តាមរយៈការពិភាក្សាគ្នាយ៉ាងផុសផុលរបស់សិក្ខាកាមទាំងអស់គ្នា ហើយនឹងត្រូវរៀបចំជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យធនាគារនេះ ឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាប្រឈមក្នុងការអនុវត្ត។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D1 450806149 997563408829547 4263227563780189966 n

D2 450614337 997564082162813 3465724928978938231 n

D3 450855354 997563575496197 6934722565987812653 n

D4 450816216 997563432162878 6366266186589083983 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top