ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីសម្ពោធព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខ​ទី៦​ ខែមករា ឆ្នាំ២០២៤” នៅសាលប្រជុំជាន់ទី៧​ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីសម្ពោធព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខ​ទី៦​ ខែមករា ឆ្នាំ២០២៤” នៅសាលប្រជុំជាន់ទី៧​ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ


នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីសម្ពោធព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខ​ទី៦​ ខែមករា ឆ្នាំ២០២៤” នៅសាលប្រជុំជាន់ទី៧​ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ ពិធីនេះមានការអញ្ជេីញចូលរួមដោយ​ ឯកឧត្តមបណ្ឌិត​ ឆាយ​ ហុកផេង​ អនុប្រធានក្រុមប្រឹក្សានីតិកម្ម​ និងយុត្តិធម៌នៃក្រសួងយុត្តធម៌​ សាមាជិកក្រុមប្រឹក្សា​វិទ្យាសាស្រ្តនៃសមាគមសាលាត្រាជូ​ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង​ តំណាងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ​ អនុប្រធានសមគម​ សមាជិក-សមាជិកាសមាគមសាលាត្រាជូ​ ភ្ញៀវកិត្តិយស​ និងសិក្ខាកាម​ចូលរួម​ សរុប១២០​ នាក់។ ឯកឧត្តមប្រធានគណៈមេធាវី​ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ ដែលបានអញ្ជើញឯកឧត្តមចូលរួមក្នុងកម្មវិធី​ និងថ្លែងសុន្ទរកថាគន្លឹះ​នាថ្ងៃនេះ។ និងបានចូលរួមអបអរសាទរ​ ចំពោះសមាគមសាលាត្រាជូ​ អ្នកតាត់តែង គណៈកម្មាការនាយកនៃព្រឹត្តបត្រច្បាប់ និងក្រុមការងារសាលាត្រាជូ ព្រមទាំងបានកោតសរសេីរ​ វាយតម្លៃខ្ពស់ចំពោះគុណភាពនៃការតាក់តែង​ ការស្រាវជ្រាវ ការរៀបចំ និងការរចនារហូតបង្កេីតចេញជារូបរាងព្រឹត្តិបត្រនេះ​ឡេីង ដែលមានប្រធានបទពាក់ព័ន្ធនឹងច្បាប់ឯកជន ច្បាប់សាធារណៈ ច្បាប់អន្តរជាតិ បច្ចុប្បន្នភាពគតិយុត្តកម្ពុជា និក្ខេបបទជ័យលាភីរបស់និស្សិត អត្ថបទស្រាវជ្រាវ និងមរតកបណ្ណសារជាតិគតិយុត្តខ្មែរ​ផងដែរ លើសពីនេះ អត្ថបទមានទាំងជាភាសាខ្មែរ និងអង់គ្លេស។ ឯកឧត្តមប្រធាន​គណៈមេធាវី បានថ្លែងសុន្ទរកថាគន្លឹះ​ ចំនួន​ ៤ ចំណុច​ អំពីសារៈសំខាន់នៃព្រឹត្តិបត្រច្បាប់ រួមមាន៖

១) គុណវុឌ្ឍិស្នូលរបស់អ្នកច្បាប់

២) ការប្រមូលផ្តុំបណ្តាញអ្នកច្បាប់

៣) ការបង្កើតស្នាដៃក្នុងស្រុក និង

៤) ធនធានសម្រាប់ការសិក្សាស្រាវជ្រាវ។

ឯកឧត្តមប្រធាន​ បានបញ្ជាក់បន្ថែមថា ព្រឹត្ដិបត្រច្បាប់សាលាត្រាជូនេះនឹងបន្ដចូលរួមចំណែកលើកកម្ពស់ការសិក្សាស្រាវជ្រាវផ្នែកច្បាប់ និងផ្នែកពាក់ព័ន្ធឱ្យមានភាពរីកចម្រើនជាលំដាប់ អនុលោមតាមបេសកកម្មជាគុណតម្លៃរបស់សមាគម ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាព ព្រមទាំងគុណវឌ្ឍិរបស់អ្នកស្រាវជ្រាវ អ្នកប្រកបវិជ្ជាជីវៈ​ ព្រមទាំងនិស្សិតច្បាប់។ បន្ថែមពីលើនេះ ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ នឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍តាមតម្រូវការជាក់ស្ដែងនៅក្នុងសង្គម ដើម្បីចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍវិស័យស្រាវជ្រាវច្បាប់ឲ្យមានមានសំបូរបែប ស្របតាមការវិវត្តរបស់សង្គម និងបច្ចេកវិទ្យារីកចម្រើន។ សូមបញ្ជាក់ផងដែរថា​ ឯកឧត្តម​ លី​ ច័ន្ទតុលា​ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ក៏ជាសមាជិកវិទ្យាសាស្រ្តរបស់សមាគមសាលាត្រាជូ​ ផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

E1 450810523 998620042057217 3241738701887663933 n

E2 450531225 998620128723875 202946279356111135 n

E3 450916498 998619342057287 4745986655241182513 n

D4 450939137 998619535390601 5221433784004321431 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top