ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា


នាថ្ងៃពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ចើញរបស់លោក PRASHANT KUMAR ប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។ ទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌាធ្វើឡើងក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគណៈមេធាវីទាំងពីរ ជាពិសេសពិភាក្សាលើប្រធានសំខាន់ៗផ្សេងៗដូចជា៖ការអនុវត្តច្បាប់ទាក់ទងនឹងស្ត្រី និងកុមារនៅឥណ្ឌា និងកម្ពុជា” និង “ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងឥណ្ឌា”។ ក្នុងកំឡុងទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមប្រធាន នឹងដឹកនាំប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅស្ថាប័នតុលាការសំខាន់ៗដូចជា តុលាការកំពូលនៃប្រទេសឥណ្ឌា តុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី និងទស្សនាប្រាសាទ Taj Mahal ។ ជាងនេះទៅទៀតស្ថាប័នគណៈមេធាវីទាំងពីរនឹងមានការប្រកួតវាយសីមិត្តភាពដែលនឹងមានការចូលរួមពីប្រតិភូគណៈមេធាវីនៃស្ថាប័នទាំងពីរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D1 453504322 1010160674236487 5986052746072808103 n

D2 453461327 1010160684236486 3009886763387228528 n

D3 453502687 1010160707569817 6802509672767710999 n

D4 453496767 1010160740903147 1247743020550787922 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top