ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវីមកដល់អាកាសយានដ្ឋាន IGI នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវីមកដល់អាកាសយានដ្ឋាន IGI នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា


នាថ្ងៃពុធ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ តបតាមការអញ្ចើញរបស់លោក PRASHANT KUMAR ប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីមកដល់អាកាសយានដ្ឋានអន្តរជាតិ IGI ដើម្បី ធ្វើទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។ ដំណើរអញ្ជើញមកដល់របស់ឯកឧត្តមប្រធាន និងប្រតិភូគណៈមេធាវីបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅដោយផ្ទាល់ពីសំណាក់លោក Shri Saurabh Mishra សហអគ្គលេខាធិការគណៈមេធាវីនៃប្រទេសឥណ្ឌា និងសហការី ហើយបានអមដំណើរគណៈប្រតិភូដល់សណ្ឋាគារ ដែលឯកឧត្តមប្រធាននិងប្រតិភូស្នាក់នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 453738336 1010671294185425 1379290411853201398 n

A2 453750507 1010671660852055 1707782047015808189 n

A3 453384433 1010671617518726 5882288802998674769 n

A4 453485693 1010671640852057 4977190161175202429 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top