ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីទស្សនាប្រាសាទ Taj Mahal ដែលជាការរៀបចំដោយគណៈមេធាវីនៃប្រទេសឥណ្ឌា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីទស្សនាប្រាសាទ Taj Mahal ដែលជាការរៀបចំដោយគណៈមេធាវីនៃប្រទេសឥណ្ឌា
ថ្ងៃសុក្រ ១៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូគណៈមេធាវីធ្វើទស្សនាប្រាសាទ Taj Mahal ដែលជាការរៀបចំដោយគណៈមេធាវីនៃប្រទេសឥណ្ឌា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា។ សូមបញ្ជាក់ថាប្រាសាទ Taj Mahal ជារតនភណ្ឌនៃសិល្បៈមូស្លីមក្នុងប្រទេសឥណ្ឌា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់ឥណ្ឌា។ ប្រាសាទ Taj Mahal ជាចេតិយធ្វើពីថ្មម៉ាបស ស្ថិតនៅទីក្រុង Agra រដ្ឋUttar Pradesh ប្រទេសឥណ្ឌា។ ចេតិយនេះត្រូវបានកសាងឡើងដោយ ព្រះបាទ Shah Jahan អធិរាជ Mughal ដើម្បីទុកជាការឧទ្ទិសដល់ភរិយា របស់គាត់ព្រះនាម Mumtaz Mahal សាងសង់កំឡុងឆ្នាំ ១៦៣២-១៦៥៣។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!