ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីចូលរួមក្នុងកម្មវិធីការប្រកួតវាយសីមិត្តភាពជាមួយមេធាវីនៃគណៈមេធាវីប្រទេសឥណ្ឌា និងចៅក្រមនៃតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីចូលរួមក្នុងកម្មវិធីការប្រកួតវាយសីមិត្តភាពជាមួយមេធាវីនៃគណៈមេធាវីប្រទេសឥណ្ឌា និងចៅក្រមនៃតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី


ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណប្រតិភូគណៈមេធាវីចូលរួមក្នុងកម្មវិធីការប្រកួតវាយសីមិត្តភាពជាមួយមេធាវីនៃគណៈមេធាវីប្រទេសឥណ្ឌា និងចៅក្រមនៃតុលាការជាន់ខ្ពស់នៃរដ្ឋធានី នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ កម្មវិធីប្រកួតវាយសីមិត្តភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការរវាងស្ថាប័នវិជ្ជាជីវៈ ក៏ដូចជាចូលរួមលើកម្ពស់សុខុមាលភាពតាមរយៈកីឡាវាយសី។ ការប្រកួតបានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ សម្រែកគាំទ្រ ការផ្លាស់ប្តូរអាវកីឡា ថតរូប និងផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ទៅវិញទៅមករវាងស្ថាប័នគណៈមេធាវីទាំងពីរ និងតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

F1 453989196 1012522317333656 2729212355228566839 n

F2 453867612 1012522210667000 3099542429350209502 n

F3 454007525 1012522234000331 1665044602677137976 n

F4 454033069 1012522217333666 1330325261291913318 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top