ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី លី មុយង៉ីម នៅគេហដ្ឋានរបស់លោកស្រី តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃ...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី លី មុយង៉ីម នៅគេហដ្ឋានរបស់លោកស្រី តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី


នារសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ម៉ី ឧសភា សមាជិកគណៈកម្មការសុខុមាលភាពមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី លី មុយង៉ីម ដែលទេីបសម្រាលបុត្រី មានឈ្មោះ លឹម យ៉ុនហ្វុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេចន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ ជូនចំពោះលោកស្រីមេធាវី លី មុយង៉ីម ក្រុមគ្រួសារ និងបុត្រីសូមមានសេចក្តីសុខ និង សុខភាពល្អ។ លោកស្រីមេធាវី លី មុយង៉ីម និងលោកមេធាវី លឹម ប៊ុនយ៉ុង ជាស្វាមី បានសម្តែងនូវក្តីរំភើបរីករាយជូនចំពោះឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់មេធាវីស្ត្រីដែលបានសម្រាលបុត្រដូចលោកស្រី។ លោកស្រីមេធាវី លី មុយង៉ីម និងលោកមេធាវី លឹម ប៉ុនយ៉ុងបានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន លោកជំទាវ និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ចដើម្បីឧត្តមភាពនិងកិត្យានុភាពវិជ្ជាជីវៈមេធាវី។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D1 459399219 1039340597985161 4618450467603987574 n

D2 459320988 1039340594651828 2334609644226095654 n

D3 459235900 1039340591318495 7746996729305531530 n

D4 459246051 1039340697985151 5986230729287418526 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top