ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណចំពោះ ស្នងការដ្ឋានពន្លត់អគ្គិភ័យខេត្ត Gyeonggi សាជីវកម្មសុខុមាលភាពសង្គម Go&Do និងលោក An Joong Hyun នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយជារថយន្តពន្លត់អគ្គីភ័យដល់គណៈមេធាវីនៃ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណចំពោះ ស្នងការដ្ឋានពន្លត់អគ្គិភ័យខេត្ត Gyeonggi សាជីវកម្មសុខុមាលភាពសង្គម Go&Do និងលោក An Joong Hyun នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយជារថយន្តពន្លត់អគ្គីភ័យដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ទុកប្រើប្រាស់នៅក្រុងឧដុង្គម៉ែជ័យ។
កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលរថយន្តពន្លត់អគ្គីភ័យចំនួន01 គ្រឿងជាការផ្តល់ជំនួយជាពីស្នងការដ្ឋានពន្លត់អគ្គិភ័យខេត្ត Gyeonggi សាជីវកម្មសុខុមាលភាពសង្គម Go&Do និងលោក An Joong Hyun នៃសាធារណរដ្ឋកូរ៉េ សម្រាប់ទុកប្រើប្រាស់នៅក្រុងឧដុង្គម៉ែជ័យដើម្បីជាប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ស្នងការដ្ឋានពន្លត់អគ្គិភ័យខេត្ត Gyeonggi សាជីវកម្មសុខុមាលភាពសង្គម Go&Do និងលោក An Joong Hyun នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយជារថយន្តពន្លត់អគ្គីភ័យដល់គណៈមេធាវីសម្រាប់ប្រើប្រាស់នៅក្នុងមូលដ្ឋានដើម្បីបង្កានិងពន្លត់អគ្គិភ័យដែលអាចកើតមានជាយថាហេតុ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានបានជូនពរដល់ម្ចាស់ជំនួយរថយន្តពន្លត់អគ្គីភ័យខាងលើ សូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើននិងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!