លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមពិធីបុណ្យកឋិនទានសាមគ្គី នៅអង្គភាពប្រឆាំងអំពើពុករលួយ
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមពិធីបុណ្យកឋិនទានសាមគ្គី នៅអង្គភាពប្រឆាំងអំពើពុករលួយ
នាល្ងាច ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី អញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅអង្គភាពប្រឆាំងអំពើពុករលួយ។ គួរបញ្ជាក់ផងដែរថាអង្គកឋិនទាននេះ ត្រូវដង្ហែចូលទៅវេរប្រគេនចំពោះព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមាវត្តនាគវ័ន (រាជធានីភ្នំពេញ) និងវត្តព្រះវិហារលើ (ខេត្តកណ្តាល)។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN